ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ ក្រុមការងារអភិវឌ្ឍន៍ពូជដំណាំនៃគម្រោង ACSEP ដឹកនាំដោយលោកស្រី សាខន សុផានី ប្រធានសមាសភាគស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ បានចុះទៅខេត្តព្រះវិហារ។
គោលបំណងនៃការចុះកិច្ចការនេះ គឺដើម្បីធ្វើការប៉ាន់ប្រមាណ និងវាយតម្លៃពីស្ថានភាពប្រើប្រាស់ពូជស្វាយចន្ទីរបស់កសិករក្នុងខេត្តព្រះវិហារ ជាមូលដ្ឋានសម្រាប់ការគាំទ្របច្ចេកទេសនាពេលអនាគត។