ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោក រុន វិសិទ្ធិ ប្រធានផ្នែកគាំពារបរិស្ថាន សង្គម និងយេនឌ័រ នៃអង្គភាពគ្រប់គ្រងគម្រោង (PMU) រួមជាមួយទីប្រឹក្សាគាំពារបរិស្ថាន និងសង្គមរបស់ក្រុមប្រឹក្សាអនុវត្តគម្រោង (PIC) បានរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកម៉ៅការសាងសង់ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ។
វគ្គបណ្តុះបណ្តាលនេះផ្តោតលើកិច្ចគាំពារសុវត្ថិភាពសង្គម បរិស្ថាន និងការគ្រប់គ្រងផលប៉ះពាល់ក្នុងអំឡុងពេលសាងសង់ខ្សែផ្លូវថ្មីចំនួន៣ខ្សែ ដែលជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធគាំទ្រគម្រោង ACSEP។