នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ ក្រុមការងារគម្រោង ACSEP បានចុះជួបសំភាសន៍សហគមន៍កសិកម្មចំនួន ១០ កន្លែងទៀតក្នុងខេត្តឧត្តរមានជ័យ។
ការចុះជួបនេះបានបន្តពីសកម្មភាពពីមុនៗ ដើម្បីពង្រីកវិសាលភាពការប្រមូលទិន្នន័យ និងជួយសម្រេចចិត្តជ្រើសរើសសហគមន៍គោលដៅសម្រាប់ការគាំទ្រពីគម្រោង ACSEP ក្នុងខេត្តនេះ។