ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានកសិ-ឧស្សាហកម្ម ជាអង្គភាពអនុវត្តគម្រោង បានចុះទីតាំង ដើម្បីរៀបចំកិច្ចប្រជុំ និងតាមដានស្ថានភាពភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្ន សម្រាប់ការផលិតកសិកម្មតាមកិច្ចសន្យា។
ការចុះជួបនេះមានគោលដៅជួយសម្របសម្រួលទំនាក់ទំនងរវាងកសិករ និងសហគ្រាសអាជីវកម្ម ព្រមទាំងតាមដានវឌ្ឍនភាព និងឧបសគ្គជាក់ស្តែងក្នុងការអនុវត្តកិច្ចសន្យាផលិតកម្ម។