ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារគម្រោង ACSEP ដឹកនាំដោយលោក រុន វិសិទ្ធិ ប្រធានផ្នែកគាំពារបរិស្ថាន និងសង្គម បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈ។
កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីពិភាក្សាអំពីផលប៉ះពាល់សង្គម និងបរិស្ថានដែលអាចកើតឡើង មុនពេលចាប់ផ្តើមសាងសង់ខ្សែផ្លូវបន្ថែម។