ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានកសិ-ឧស្សាហកម្ម ជាអង្គភាពអនុវត្តគម្រោង បានចុះជួយបង្ហាត់បង្រៀនដល់សហគ្រាសកសិកម្មមួយចំនួន ដើម្បីរៀបចំសំណុំឯកសារស្នើសុំវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ GHP/HACCP។
សកម្មភាពនេះជួយសហគ្រាសកសិកម្មឱ្យស្គាល់ច្បាស់អំពីនីតិវិធី និងស្តង់ដារចាំបាច់ ដើម្បីទទួលបានវិញ្ញាបនបត្រដោយរលូន និងទាន់ពេលវេលា។