ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារសមាសភាគផ្នែកដំណាំនៃគម្រោង ACSEP ដឹកនាំដោយលោក សោម លន់ ប្រធានផ្នែកសហគមន៍ បានចុះទៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
ការចុះនេះមានគោលបំណងផ្ទៀងផ្ទាត់ទីតាំង ដែលនឹងត្រូវប្រើសម្រាប់ធ្វើបង្ហាញការដាំដុះស្វាយកែវរមៀតខុសរដូវ និងស្វាយចន្ទីរ។