ព័ត៌មាន · Field Visit · ចុះអង្កេត

ចុះវាយតម្លៃ និងតាមដានសហគ្រាសកសិកម្ម ក្រោយបានចូលរួមវគ្គបណ្តុះបណ្តាលសុវត្ថិភាពចំណីអាហារ នៅខេត្តព្រះវិហារ

ចុះវាយតម្លៃ និងតាមដានសហគ្រាសកសិកម្ម ក្រោយបានចូលរួមវគ្គបណ្តុះបណ្តាលសុវត្ថិភាពចំណីអាហារ នៅខេត្តព្រះវិហារ

អំឡុងថ្ងៃទី៥ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ អង្គភាពអនុវត្តគម្រោង នៃសមាសភាគកសិ-ឧស្សាហកម្ម ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅកាន់ខេត្តព្រះវិហារ ដើម្បីតាមដាន និងវាយតម្លៃការអនុវត្តជាក់ស្តែងរបស់សហគ្រាសកសិកម្មមួយចំនួន ដែលធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចំណីអាហារពីមុនមក។

ក្នុងអំឡុងពេលចុះជួប ក្រុមការងារបានពិនិត្យមើលកម្រិតនៃការអនុវត្តចំណេះដឹង និងបច្ចេកទេសដែលសហគ្រាសនីមួយៗទទួលបានពីវគ្គបណ្តុះបណ្តាល ព្រមទាំងកត់ត្រាបញ្ហាប្រឈម និងតម្រូវការជំនួយបន្ថែម ដើម្បីជួយសហគ្រាសទាំងនោះឲ្យអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារកាន់តែប្រសើរឡើង។

សកម្មភាពនេះស្ថិតក្នុងគោលដៅរបស់ ACSEP ក្នុងការជួយពង្រឹងគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មកម្ពុជា ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុកនៅលើទីផ្សារ។