ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ អង្គភាពអនុវត្តគម្រោងផ្នែកសហគមន៍កសិកម្ម នៃសមាសភាគដំណាំ ក្រោមគម្រោង ACSEP បានសហការជាមួយផ្នែកប្រព័ន្ធព័ត៌មានទីផ្សារ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចុះទៅផ្តល់ការតម្រង់ទិសផ្នែកបច្ចេកទេសដល់សហគមន៍កសិកម្មនៅក្នុងខេត្តនេះ។
គោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីជួយសមាជិកសហគមន៍កសិកម្មឲ្យយល់កាន់តែច្បាស់អំពីបច្ចេកទេសដាំដុះសមស្រប ក៏ដូចជាការប្រើប្រាស់ព័ត៌មានទីផ្សារឲ្យមានប្រសិទ្ធភាព ដើម្បីជួយសម្រួលដល់ការធ្វើផែនការផលិតកម្ម និងលក់ដូរផលិតផលរបស់ខ្លួន។
សកម្មភាពនេះឆ្លុះបញ្ចាំងពីកិច្ចសហការជិតស្និទ្ធរវាងអង្គភាពគម្រោង ACSEP ថ្នាក់ជាតិ និងអាជ្ញាធរកសិកម្មថ្នាក់ខេត្ត ក្នុងការជួយសហគមន៍កសិកម្មមូលដ្ឋានឲ្យទទួលបានចំណេះដឹងបច្ចេកទេសទាន់សម័យ។