ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកចិញ្ចឹមមាន់ស្រុក ស្តីពី ការលើកកម្ពស់ការអនុវត្តការចិញ្ចឹម ការបង្កើនផលិតកម្ម និងការជំរុញនិរន្តរភាព នៃការចិញ្ចឹមមាន់ស្រុក នៅខេត្តកំពង់ចាម

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកចិញ្ចឹមមាន់ស្រុក ស្តីពី ការលើកកម្ពស់ការអនុវត្តការចិញ្ចឹម ការបង្កើនផលិតកម្ម និងការជំរុញនិរន្តរភាព នៃការចិញ្ចឹមមាន់ស្រុក នៅខេត្តកំពង់ចាម

ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំវគ្គបណ្តុះបណ្តាលមួយនៅខេត្តកំពង់ចាម ដើម្បីពង្រឹងសមត្ថភាពដល់អ្នកចិញ្ចឹមមាន់ស្រុកក្នុងតំបន់។

វគ្គបណ្តុះបណ្តាលនេះផ្តោតលើការណែនាំពីបច្ចេកទេសចិញ្ចឹមឲ្យបានត្រឹមត្រូវ វិធីបង្កើនផលិតភាព និងគុណភាពសាច់មាន់ ក៏ដូចជាការលើកកម្ពស់និរន្តរភាពនៃវិស័យចិញ្ចឹមមាន់ស្រុកនៅកម្ពុជា ដើម្បីជួយកសិករបង្កើនប្រាក់ចំណូល និងធន់នឹងហានិភ័យ។

សកម្មភាពនេះស្ថិតក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តរបស់ ACSEP ក្នុងការជួយអ្នកចិញ្ចឹមមាន់ខ្នាតតូច និងមធ្យមឲ្យមានចំណេះដឹង និងជំនាញចាំបាច់ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា និងតំបន់។