ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ អង្គភាពអនុវត្តគម្រោង នៃសមាសភាគកសិ-ឧស្សាហកម្ម ក្រោមគម្រោង ACSEP បានចុះទៅខេត្តសៀមរាប ដើម្បីវាយតម្លៃ និងតាមដានលទ្ធផលអនុវត្តរបស់សហគ្រាសកសិកម្មដែលធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាលសុវត្ថិភាពចំណីអាហារ។
គោលបំណងចម្បងគឺដើម្បីវាស់វែងកម្រិតនៃការផ្លាស់ប្តូរនៅក្នុងការអនុវត្តជាក់ស្តែងរបស់សហគ្រាសនីមួយៗ ថាតើបានអនុវត្តតាមគោលការណ៍អនាម័យ និងសុវត្ថិភាពចំណីអាហារកម្រិតណា ព្រមទាំងផ្តល់ការណែនាំបន្ថែមចំពោះចំណុចខ្វះខាត។
លទ្ធផលនៃការចុះតាមដាននេះនឹងត្រូវប្រើប្រាស់ដើម្បីកែសម្រួលកម្មវិធីគាំទ្របន្ថែមទៀត សម្រាប់ជួយសហគ្រាសកសិកម្មនៅខេត្តសៀមរាបឲ្យឈានទៅរកស្តង់ដារកាន់តែខ្ពស់។