ព័ត៌មាន · Announcement · សេចក្តីជូនដំណឹង

កិច្ចប្រជុំពិភាក្សាអំពីការងារគ្រប់គ្រងហិរញ្ញវត្ថុ ក្រោមការសម្របសម្រួលដោយលោក ឆេង វិបុលរិទ្ធ ប្រធានគម្រោង

កិច្ចប្រជុំពិភាក្សាអំពីការងារគ្រប់គ្រងហិរញ្ញវត្ថុ ក្រោមការសម្របសម្រួលដោយលោក ឆេង វិបុលរិទ្ធ ប្រធានគម្រោង

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំកិច្ចប្រជុំពិភាក្សាមួយស្តីពីការងារគ្រប់គ្រងហិរញ្ញវត្ថុរបស់គម្រោង ក្រោមការសម្របសម្រួលដឹកនាំដោយលោក ឆេង វិបុលរិទ្ធ ប្រធានគម្រោង។

ក្នុងកិច្ចប្រជុំនេះ សមាជិកគ្រប់គ្រងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធបានពិភាក្សាអំពីវឌ្ឍនភាពនៃការចំណាយថវិកា ការគ្រប់គ្រងគណនេយ្យ និងបញ្ហាប្រឈមផ្សេងៗក្នុងការអនុវត្តផែនការហិរញ្ញវត្ថុប្រចាំគម្រោង។

លោក ឆេង វិបុលរិទ្ធ បានសង្កត់ធ្ងន់ដល់សារៈសំខាន់នៃតម្លាភាព និងភាពត្រឹមត្រូវក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីធានាថាការអនុវត្តគម្រោង ACSEP បន្តដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាព។