នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំកិច្ចប្រជុំពិភាក្សាមួយស្តីពីការងារលទ្ធកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ អ្នកចូលរួមបានពិនិត្យឡើងវិញលើវឌ្ឍនភាពនៃដំណើរការលទ្ធកម្មសម្ភារៈ និងសេវាកម្មចាំបាច់សម្រាប់អនុវត្តសកម្មភាពគម្រោង ព្រមទាំងពិភាក្សាលើវិធានការដោះស្រាយភាពយឺតយ៉ាវ និងបញ្ហាបច្ចេកទេសផ្សេងៗ។
ឯកឧត្តម សរ ចិត្រា បានផ្តល់ការណែនាំដល់ក្រុមការងារឲ្យអនុវត្តការលទ្ធកម្មប្រកបដោយតម្លាភាព ត្រឹមត្រូវតាមបទប្បញ្ញត្តិ និងទាន់ពេលវេលា ដើម្បីធានាដល់ដំណើរការគម្រោងទាំងមូល។