ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ របស់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ដើម្បីពង្រឹងសមត្ថភាពដល់អ្នកចិញ្ចឹមមាន់ស្រុក។
មាតិកាបណ្តុះបណ្តាលផ្តោតលើការណែនាំពីវិធីសាស្ត្រចិញ្ចឹមមាន់ស្រុកឲ្យមានប្រសិទ្ធភាព ការថែទាំសុខភាពសត្វ និងវិធីបង្កើនផលិតកម្មប្រកបដោយចីរភាព ដើម្បីជួយកសិករបង្កើនប្រាក់ចំណូល និងសន្តិសុខស្បៀង។
សកម្មភាពនេះបានបន្តអនុវត្តគោលនយោបាយរបស់ ACSEP ក្នុងការជួយអភិវឌ្ឍវិស័យចិញ្ចឹមមាន់ស្រុកនៅតាមខេត្តនានាឲ្យរីកចម្រើនប្រកបដោយចីរភាព។