ព័ត៌មាន · Field Visit · ចុះអង្កេត

ចុះវាយតម្លៃស៊ីជម្រៅ និងតាមដានសហគ្រាសកសិកម្ម នៅខេត្តត្បូងឃ្មុំ

ចុះវាយតម្លៃស៊ីជម្រៅ និងតាមដានសហគ្រាសកសិកម្ម នៅខេត្តត្បូងឃ្មុំ

ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ អង្គភាពអនុវត្តគម្រោង នៃសមាសភាគកសិ-ឧស្សាហកម្ម ក្រោមគម្រោង ACSEP បានចុះទៅខេត្តត្បូងឃ្មុំ ដើម្បីធ្វើការវាយតម្លៃស៊ីជម្រៅ និងតាមដានវឌ្ឍនភាពរបស់សហគ្រាសកសិកម្មនានានៅក្នុងខេត្តនេះ។

ក្នុងអំឡុងពេលនោះ ក្រុមការងារបានវិភាគស៊ីជម្រៅលើដំណើរការផលិត ការគ្រប់គ្រង និងកម្រិតការអនុវត្តតាមស្តង់ដារគុណភាព ព្រមទាំងប្រមូលទិន្នន័យសម្រាប់រៀបចំផែនការគាំទ្របន្ថែមទៀត។

លទ្ធផលនៃការចុះវាយតម្លៃស៊ីជម្រៅនេះនឹងជួយឲ្យ ACSEP កំណត់វិធានការជាក់លាក់ ដើម្បីជួយសហគ្រាសនៅខេត្តត្បូងឃ្មុំពង្រឹងសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត។