ព័ត៌មាន · Field Visit · ចុះអង្កេត

វាយតម្លៃ និងតាមដានសហគ្រាសកសិកម្ម ក្រោយបានចូលរួមវគ្គបណ្តុះបណ្តាលសុវត្ថិភាពចំណីអាហារ នៅខេត្តកំពង់ធំ

វាយតម្លៃ និងតាមដានសហគ្រាសកសិកម្ម ក្រោយបានចូលរួមវគ្គបណ្តុះបណ្តាលសុវត្ថិភាពចំណីអាហារ នៅខេត្តកំពង់ធំ

ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គភាពអនុវត្តគម្រោង នៃសមាសភាគកសិ-ឧស្សាហកម្ម ក្រោមគម្រោង ACSEP បានចុះទៅខេត្តកំពង់ធំ ដើម្បីធ្វើការវាយតម្លៃ និងតាមដានសហគ្រាសកសិកម្មដែលធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាលសុវត្ថិភាពចំណីអាហារ។

គោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីតាមដានថាតើសហគ្រាសទាំងនោះបានយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលទៅអនុវត្តជាក់ស្តែងកម្រិតណា និងកំណត់តម្រូវការជំនួយបន្ថែម។

លទ្ធផលពីការចុះតាមដាននេះនឹងជួយ ACSEP កែសម្រួលកម្មវិធីគាំទ្របន្ថែម ដើម្បីលើកកម្ពស់ស្តង់ដារសុវត្ថិភាពចំណីអាហារនៅខេត្តកំពង់ធំឲ្យកាន់តែល្អប្រសើរ។