ព័ត៌មាន · Field Visit · ចុះអង្កេត

រៀបចំកិច្ចប្រជុំ និងត្រួតពិនិត្យលើភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្ន ដើម្បីកសាងផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ

រៀបចំកិច្ចប្រជុំ និងត្រួតពិនិត្យលើភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្ន ដើម្បីកសាងផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ 🖼 13 រូបភាព

ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មន្ត្រីនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម ជាអង្គភាពអនុវត្តគម្រោង បានចុះទៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីរៀបចំកិច្ចប្រជុំពិភាក្សា និងតាមដានស្ថានភាពភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្ន។

គោលដៅសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងកសិករ និងសហគ្រាសក្នុងការផលិតកសិកម្មតាមកិច្ចសន្យា ព្រមទាំងស្វែងរកដំណោះស្រាយចំពោះឧបសគ្គដែលកសិករ និងដៃគូអាជីវកម្មកំពុងជួបប្រទះ។