ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ក្រុមការងារសមាសភាគស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ នៃគម្រោង ACSEP បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលពិសោធន៍ដាំដុះម្ទេសនៅច្រើនទីតាំង ព្រមទាំងចម្ការបង្ហាញពូជប៉េងប៉ោះឆឺរី នៅខេត្តកំពង់ចាម និងខេត្តជិតខាង។
លទ្ធផលនៃការវាយតម្លៃនេះនឹងជួយកំណត់ពូជដំណាំសមស្របបំផុត សម្រាប់ណែនាំដល់កសិករក្នុងតំបន់គោលដៅរបស់គម្រោង។