ព័ត៌មាន · Field Visit · ចុះអង្កេត

វាយតម្លៃ និងតាមដានសហគ្រាសកសិកម្ម ក្រោយបានចូលរួមវគ្គបណ្តុះបណ្តាលសុវត្ថិភាពចំណីអាហារ

វាយតម្លៃ និងតាមដានសហគ្រាសកសិកម្ម ក្រោយបានចូលរួមវគ្គបណ្តុះបណ្តាលសុវត្ថិភាពចំណីអាហារ

ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គភាពអនុវត្តគម្រោង នៃសមាសភាគកសិ-ឧស្សាហកម្ម ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានចុះទៅវាយតម្លៃ និងតាមដានសហគ្រាសកសិកម្មមួយចំនួន ដែលធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាលសុវត្ថិភាពចំណីអាហារ។

ក្នុងអំឡុងពេលចុះជួប ក្រុមការងារបានពិនិត្យលើកម្រិតនៃការអនុវត្តជាក់ស្តែងតាមគោលការណ៍ណែនាំដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាល ព្រមទាំងផ្តល់ដំបូន្មានបន្ថែមចំពោះចំណុចដែលនៅខ្វះខាត។

សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ACSEP ក្នុងការតាមដានជាប្រចាំនូវការផ្លាស់ប្តូរឥរិយាបថរបស់សហគ្រាសកសិកម្ម ដើម្បីធានាបានលទ្ធផលអចិន្ត្រៃយ៍។