នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ អង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយអំពីយន្តការឥណទានរបស់គម្រោង ជូនដល់គ្រិះស្ថានហិរញ្ញវត្ថុ និងធនាគារនានា។
សិក្ខាសាលានេះមានគោលបំណងណែនាំពីលក្ខខណ្ឌ និងនីតិវិធីនៃការទទួលបានឥណទានក្រោមគម្រោង ACSEP ដល់តំណាងគ្រិះស្ថានហិរញ្ញវត្ថុ ដើម្បីលើកទឹកចិត្តឲ្យពួកគេចូលរួមផ្តល់សេវាកម្មហិរញ្ញវត្ថុដល់សហគ្រាសកសិកម្ម និងកសិករក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។
ការជួបប្រជុំនេះក៏បានផ្តល់ឱកាសឲ្យភាគីពាក់ព័ន្ធពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ លើវិធីសាស្ត្រពង្រីកលទ្ធភាពទទួលបានឥណទានសម្រាប់ធុរកិច្ចកសិកម្មនៅកម្ពុជា។