ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកចិញ្ចឹមមាន់ស្រុក ស្តីពី ការលើកកម្ពស់ការអនុវត្តការចិញ្ចឹម ការបង្កើនផលិតកម្ម និងការជំរុញនិរន្ភភាព នៃការចិញ្ចឹមមាន់ស្រុក

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកចិញ្ចឹមមាន់ស្រុក ស្តីពី ការលើកកម្ពស់ការអនុវត្តការចិញ្ចឹម ការបង្កើនផលិតកម្ម និងការជំរុញនិរន្ភភាព នៃការចិញ្ចឹមមាន់ស្រុក

ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ សមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ របស់គម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ដើម្បីពង្រឹងសមត្ថភាពដល់អ្នកចិញ្ចឹមមាន់ស្រុក។

វគ្គបណ្តុះបណ្តាលនេះបានលើកឡើងពីបច្ចេកទេសចិញ្ចឹមឲ្យមានប្រសិទ្ធភាព ការគ្រប់គ្រងសុខភាពហ្វូងមាន់ និងវិធានការបង្កើនផលិតកម្មប្រកបដោយចីរភាព សម្រាប់អ្នកចិញ្ចឹមមាន់ស្រុកខ្នាតតូច។

សកម្មភាពនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ ACSEP ក្នុងការជួយកសិករបង្កើនចំណូល និងធានាបាននូវការអភិវឌ្ឍវិស័យចិញ្ចឹមមាន់ស្រុកប្រកបដោយចីរភាពនៅដើមឆ្នាំ២០២៥។