ព័ត៌មាន · Workshop · សិក្ខាសាលា

សិក្ខាសាលាបូកសរុបលទ្ធផលការងារអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សម្រាប់សមាសភាគទី១ នៅសណ្ឋាគារភ្នំពេញ

សិក្ខាសាលាបូកសរុបលទ្ធផលការងារអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សម្រាប់សមាសភាគទី១ នៅសណ្ឋាគារភ្នំពេញ

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ អង្គភាពអនុវត្តគម្រោង នៃនិយ័តករបរធនបាលកិច្ច ក្រោមក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាមួយនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដើម្បីបូកសរុបលទ្ធផលការងារអនុវត្តគម្រោង ACSEP សម្រាប់សមាសភាគទី១។

ក្នុងសិក្ខាសាលានេះ អ្នកចូលរួមបានពិនិត្យឡើងវិញលើវឌ្ឍនភាព បញ្ហាប្រឈម និងមេរៀនដែលទទួលបានក្នុងការអនុវត្តសមាសភាគទី១ ព្រមទាំងពិភាក្សាលើទិសដៅការងារបន្ត ដើម្បីធានាថាលទ្ធផលដែលសម្រេចបានមានចីរភាព។

សិក្ខាសាលានេះក៏បានផ្តល់ឱកាសឲ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្លាស់ប្តូរបទពិសោធន៍ និងផ្តល់អនុសាសន៍ ដើម្បីជួយកែលម្អការគ្រប់គ្រង និងការអនុវត្តគម្រោងឲ្យកាន់តែមានប្រសិទ្ធភាព។