ព័ត៌មាន · Workshop · សិក្ខាសាលា

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការត្រួតពិនិត្យ និងវាយតម្លៃគម្រោង នៅទីរួមខេត្តកំពង់ចាម

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការត្រួតពិនិត្យ និងវាយតម្លៃគម្រោង នៅទីរួមខេត្តកំពង់ចាម

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីរួមខេត្តកំពង់ចាម លោក ឆេង វិបុលរិទ្ធ ប្រធានគ្រប់គ្រងគម្រោង ACSEP បានតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់មួយស្តីពីការត្រួតពិនិត្យ និងវាយតម្លៃគម្រោង។

សិក្ខាសាលានេះមានគោលបំណងប្រមូលមតិយោបល់ពីភាគីពាក់ព័ន្ធថ្នាក់ខេត្ត ស្តីពីវិធីសាស្ត្រតាមដាន និងវាយតម្លៃលទ្ធផលការអនុវត្តគម្រោង ដើម្បីធានាថាសកម្មភាពនានាឆ្លើយតបនឹងគោលដៅដែលបានកំណត់។

អ្នកចូលរួមក៏បានផ្លាស់ប្តូរបទពិសោធន៍ និងលើកឡើងពីបញ្ហាប្រឈមក្នុងការអនុវត្តជាក់ស្តែងនៅមូលដ្ឋាន ដើម្បីជួយកែលម្អយន្តការត្រួតពិនិត្យ និងវាយតម្លៃរបស់ ACSEP ឲ្យកាន់តែមានប្រសិទ្ធភាព។