ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោង ACSEP ដឹកនាំដោយលោក រុន វិសិទ្ធិ បានចុះអនុវត្តបេសកកម្មប្រជុំពិគ្រោះយោបល់ជាសាធារណៈ និងប្រមូលទិន្នន័យសម្រាប់រៀបចំរបាយការណ៍បច្ចុប្បន្នភាពគ្រប់ជ្រុងជ្រោយ ស្តីពីផលប៉ះពាល់សង្គម បរិស្ថាន និងយេនឌ័រ។
ក្នុងអំឡុងបេសកកម្មនេះ ក្រុមការងារបានជួបប្រជុំជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្តាប់មតិយោបល់ និងកង្វល់ទាក់ទងនឹងផលប៉ះពាល់ដែលអាចកើតឡើងពីសកម្មភាពគម្រោង ព្រមទាំងពន្យល់ពីវិធានការកាត់បន្ថយហានិភ័យ។
ទិន្នន័យ និងមតិយោបល់ដែលប្រមូលបានពីការចុះមូលដ្ឋាននេះ នឹងត្រូវប្រមូលផ្តុំចូលក្នុងរបាយការណ៍បច្ចុប្បន្នភាព ដើម្បីធានាថាគម្រោង ACSEP អនុវត្តទៅតាមគោលការណ៍ការពារសុវត្ថិភាពសង្គម និងបរិស្ថាន។