ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការត្រួតពិនិត្យភូតគាមអនាម័យសម្រាប់ការនាំចេញផលិតផលកសិកម្ម”

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការត្រួតពិនិត្យភូតគាមអនាម័យសម្រាប់ការនាំចេញផលិតផលកសិកម្ម”

នៅថ្ងៃទី១០ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្រោមការគាំទ្រពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី នីតិវិធីនៃការត្រួតពិនិត្យភូតគាមអនាម័យសម្រាប់ការនាំចេញផលិតផលកសិកម្ម។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ចំណេះដឹងបច្ចេកទេស ដល់មន្ត្រី និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម ស្តីពីលក្ខខណ្ឌ និងដំណាក់កាលនៃការត្រួតពិនិត្យភូតគាមអនាម័យ ដែលចាំបាច់សម្រាប់ការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស។

ការចែករំលែកចំណេះដឹងនេះ រំពឹងថានឹងជួយពង្រឹងលទ្ធភាពរបស់ផលិតផលកសិកម្មកម្ពុជា ក្នុងការបំពេញតាមស្តង់ដារភូតគាមអនាម័យអន្តរជាតិ និងបើកទូលាយឱកាសនាំចេញកាន់តែច្រើន។