នៅថ្ងៃទី៣ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមការគាំទ្រពីគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី វិធានការអនាម័យ និងភូតគាមអនាម័យ ព្រមទាំងលក្ខខណ្ឌនាំចូល សម្រាប់ការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន និងទីផ្សារពិភពលោក។
វគ្គបណ្តុះបណ្តាលនេះបានលើកឡើងពីតម្រូវការ និងលក្ខខណ្ឌនាំចូលរបស់ទីផ្សារធំៗ ដូចជាប្រទេសចិន ដើម្បីជួយអ្នកនាំចេញកម្ពុជាឲ្យត្រៀមខ្លួនបំពេញលក្ខខណ្ឌ SPS ឲ្យបានត្រឹមត្រូវ។
សកម្មភាពនេះឆ្លុះបញ្ចាំងពីការខិតខំរបស់ ACSEP ក្នុងការជួយពង្រីកទីផ្សារនាំចេញផលិតផលកសិកម្មកម្ពុជា តាមរយៈការបំពាក់ចំណេះដឹងបច្ចេកទេសដល់ភាគីពាក់ព័ន្ធ។