ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់ការអនុវត្តការចិញ្ចឹម ការបង្កើនផលិតកម្ម និងការជំរុញនិរន្ភភាព នៃការចិញ្ចឹមមាន់ស្រុក

វគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់ការអនុវត្តការចិញ្ចឹម ការបង្កើនផលិតកម្ម និងការជំរុញនិរន្ភភាព នៃការចិញ្ចឹមមាន់ស្រុក

ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ សមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ របស់គម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ស្តីពីការលើកកម្ពស់ការអនុវត្តការចិញ្ចឹម ការបង្កើនផលិតកម្ម និងការជំរុញនិរន្តរភាពនៃការចិញ្ចឹមមាន់ស្រុក។

ក្នុងវគ្គបណ្តុះបណ្តាលនេះ អ្នកចិញ្ចឹមមាន់ស្រុកបានទទួលការណែនាំបច្ចេកទេសផ្នែកសុខភាពសត្វ ការគ្រប់គ្រងហ្វូងមាន់ និងវិធីបង្កើនផលិតភាព ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូលពីការចិញ្ចឹមមាន់។

សកម្មភាពនេះជាផ្នែកមួយនៃស៊េរីវគ្គបណ្តុះបណ្តាលដែល ACSEP បានរៀបចំជាបន្តបន្ទាប់ ដើម្បីជួយអភិវឌ្ឍវិស័យចិញ្ចឹមមាន់ស្រុកនៅតាមខេត្តនានាឲ្យរីកចម្រើន។