ព័ត៌មាន · Field Visit · ចុះអង្កេត

ចុះធ្វើការសិក្សាជាបឋមទៅលើផលប៉ះពាល់បរិស្ថាន និងសង្គមតាមបណ្តោយខ្សែផ្លូវស្នើសុំបន្ថែមថ្មីចំនួន ៣ខ្សែ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ

ចុះធ្វើការសិក្សាជាបឋមទៅលើផលប៉ះពាល់បរិស្ថាន និងសង្គមតាមបណ្តោយខ្សែផ្លូវស្នើសុំបន្ថែមថ្មីចំនួន ៣ខ្សែ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ

ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីផ្នែកគាំពារបរិស្ថាន សង្គម និងយេនឌ័រ នៃអង្គភាពគ្រប់គ្រងគម្រោង (PMU/ACSEP) រួមជាមួយទីប្រឹក្សាផ្នែកការពារសុវត្ថិភាពបរិស្ថាន និងសង្គម បានចុះទៅខេត្តឧត្តរមានជ័យ ដើម្បីធ្វើការសិក្សាជាបឋមទៅលើផលប៉ះពាល់បរិស្ថាន និងសង្គមតាមបណ្តោយខ្សែផ្លូវស្នើសុំបន្ថែមថ្មីចំនួន៣ខ្សែ។

ក្នុងអំឡុងពេលនោះ ក្រុមការងារបានប្រមូលទិន្នន័យមូលដ្ឋាន ស្ទង់មតិសហគមន៍ក្នុងតំបន់ និងវាយតម្លៃលក្ខខណ្ឌជាក់ស្តែងតាមបណ្តោយផ្លូវទាំង៣ខ្សែ ដើម្បីកំណត់ពីហានិភ័យសង្គម និងបរិស្ថានដែលអាចកើតឡើង មុននឹងអនុវត្តគម្រោងសាងសង់ផ្លូវ។

លទ្ធផលនៃការសិក្សាបឋមនេះ នឹងជាមូលដ្ឋានសម្រាប់រៀបចំវិធានការការពារសុវត្ថិភាពសង្គម និងបរិស្ថានឲ្យបានសមស្រប មុននឹងគម្រោងផ្លូវទាំង៣នេះចាប់ផ្តើមអនុវត្តជាផ្លូវការនៅខេត្តឧត្តរមានជ័យ។