ព័ត៌មាន · Field Visit · ចុះអង្កេត

បានចុះប្រជុំពិគ្រោះយោបល់ជាសាធារណៈនិងរៀបចំរបាយការណ៍បច្ចុប្បន្នភាពគ្រប់ជ្រុងជ្រោយលើផលប៉ះពាល់សង្គមនិងបរិស្ថាន និងយេនឌ័រ នៅខេត្តព្រះវិហារ

បានចុះប្រជុំពិគ្រោះយោបល់ជាសាធារណៈនិងរៀបចំរបាយការណ៍បច្ចុប្បន្នភាពគ្រប់ជ្រុងជ្រោយលើផលប៉ះពាល់សង្គមនិងបរិស្ថាន និងយេនឌ័រ នៅខេត្តព្រះវិហារ

ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោង ACSEP ដឹកនាំដោយលោក រុន វិសិទ្ធិ បានចុះទៅខេត្តព្រះវិហារ ដើម្បីរៀបចំប្រជុំពិគ្រោះយោបល់ជាសាធារណៈ និងបូកសរុបរបាយការណ៍បច្ចុប្បន្នភាពគ្រប់ជ្រុងជ្រោយស្តីពីផលប៉ះពាល់សង្គម បរិស្ថាន និងយេនឌ័រ។

ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានស្តាប់មតិយោបល់ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅខេត្តព្រះវិហារ ទាក់ទងនឹងផលប៉ះពាល់ដែលអាចកើតមានពីសកម្មភាពគម្រោង ព្រមទាំងបកស្រាយអំពីវិធានការទប់ស្កាត់ និងកាត់បន្ថយហានិភ័យ។

ព័ត៌មានដែលប្រមូលបានពីការជួបប្រជុំនេះនឹងត្រូវបញ្ចូលទៅក្នុងរបាយការណ៍បច្ចុប្បន្នភាព ដើម្បីធានាថាការអនុវត្តគម្រោង ACSEP នៅខេត្តព្រះវិហារ គោរពទៅតាមគោលការណ៍ការពារសុវត្ថិភាពសង្គម និងបរិស្ថាន។