នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីរួមខេត្តឧត្តរមានជ័យ អង្គភាពអនុវត្តគម្រោង នៃសមាសភាគកសិ-ឧស្សាហកម្ម ក្រោមគម្រោង ACSEP បានរៀបចំវេទិកាមួយស្តីពី ការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្ន រវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមពូជមាន់ស្រុក។
វេទិកានេះបានផ្តល់ឱកាសឲ្យតំណាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុកជួបជុំគ្នា ដើម្បីពិភាក្សាលើលទ្ធភាពសហការជាដៃគូ ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងទីផ្សារ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមគ្នា។
សកម្មភាពនេះស្ថិតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ ACSEP ក្នុងការជំរុញឲ្យមានទំនាក់ទំនងធុរកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព រវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃចិញ្ចឹមមាន់ស្រុកនៅខេត្តឧត្តរមានជ័យ។