ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្តុះបណ្តាលស្តីពី“ការរៀបចំសំណើសម្រាប់ការចរចាបើកទីផ្សារនាំចេញផលិតផលកសិកម្ម”

វគ្គបណ្តុះបណ្តាលស្តីពី“ការរៀបចំសំណើសម្រាប់ការចរចាបើកទីផ្សារនាំចេញផលិតផលកសិកម្ម”

នៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានផ្តល់ការគាំទ្រដល់វគ្គបណ្តុះបណ្តាលមួយស្តីពី ការរៀបចំសំណើសម្រាប់ការចរចាបើកទីផ្សារនាំចេញផលិតផលកសិកម្ម។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងជួយអ្នកចូលរួមឲ្យយល់ដឹងកាន់តែច្បាស់អំពីនីតិវិធី និងលក្ខខណ្ឌចាំបាច់ក្នុងការស្នើសុំបើកទីផ្សារថ្មីៗសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា។

តាមរយៈកម្មវិធីនេះ អ្នកចូលរួមបានទទួលចំណេះដឹង និងជំនាញបន្ថែមទាក់ទងនឹងការរៀបចំឯកសារបច្ចេកទេស ព្រមទាំងជំហានចាំបាច់ក្នុងការចរចាជាមួយប្រទេសដៃគូ ដើម្បីពង្រីកទីផ្សារនាំចេញ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យកសិកម្មកម្ពុជា។