នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីរួមខេត្តសៀមរាប អង្គភាពអនុវត្តគម្រោងសមាសភាគកសិ-ឧស្សាហកម្ម នៃគម្រោង ACSEP បានរៀបចំវេទិកាមួយស្តីពី ការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្ន រវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក។
វេទិកានេះជាឱកាសសម្រាប់ភាគីពាក់ព័ន្ធទាំងបីក្រុមប្រជុំពិភាក្សា និងស្វែងរកយន្តការសហការគ្នា ដើម្បីធានាឲ្យទំនាក់ទំនងពាណិជ្ជកម្មរវាងសហគ្រាស និងកសិករមានលក្ខណៈយុត្តិធម៌ និងផ្តល់អត្ថប្រយោជន៍ដល់ភាគីទាំងអស់ជាពិសេសកសិករចិញ្ចឹមមាន់ស្រុកខ្នាតតូច។