នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារបានបន្តចុះជួបសហគមន៍កសិកម្មភូមិខ្ទុំ ដែលមានទីតាំងនៅភូមិថ្មី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ តាមរយៈជំនួបនេះក្រុមការងារបានស្វែងយល់ពីស្ថានភាពជាក់ស្តែងរបស់សហគមន៍ ដែលបានទទួលឥណទានប្រមាណ ៤០.០០០ដុល្លារអាមេរិក សម្រាប់ជួយពង្រឹងសកម្មភាពផលិតកម្មកសិកម្ម។
ក្រុមការងារបានផ្តល់ការណែនាំបន្ថែម ដើម្បីជួយសហគមន៍ប្រើប្រាស់ដើមទុនប្រកបដោយប្រសិទ្ធភាព និងចីរភាព ព្រមទាំងលើកទឹកចិត្តសមាជិកឲ្យបន្តខិតខំអភិវឌ្ឍសកម្មភាពកសិកម្មរបស់ខ្លួន។