នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារបានបន្តជួបជាមួយម្ចាស់អាជីវកម្មលោកស្រី វណ្ណ នាងគន្ធា ដែលរស់នៅភូមិអូរខ្លែង ឃុំប៉ាលហាល ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ជំនួបនេះមានគោលបំណងតាមដានវឌ្ឍនភាព និងកិច្ចសហការជាមួយអាជីវកម្មមូលដ្ឋាន ព្រមទាំងពិភាក្សាលើលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហគមន៍កសិកម្មនៅក្នុងតំបន់។