នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមបេសកម្មវាយតម្លៃពាក់កណ្តាលគម្រោង របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយក្រុមការងារគ្រប់គ្រងគម្រោង ACSEP បានចុះពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពការអនុវត្តគម្រោងនៅសហគមន៍កសិកម្មសំបូរមានជ័យ។
ក្នុងអំឡុងពេលនោះ ក្រុមបេសកម្មបានផ្លាស់ប្តូរមតិជាមួយសមាជិកសហគមន៍ ដើម្បីវាយតម្លៃលទ្ធផលការងារជាក់ស្តែង និងទទួលបានមតិត្រឡប់ ក្នុងគោលបំណងកែលម្អការគាំទ្រពីគម្រោងឲ្យកាន់តែមានប្រសិទ្ធភាព។