នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារបានបន្តចុះពិនិត្យចម្ការអភិរក្ស និងផ្ទះសំណាញ់ ដែលមានទីតាំងនៅស្ថានីយ៍ស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកោះកេរិ៍ ខេត្តព្រះវិហារ។
ការចុះពិនិត្យនេះមានគោលបំណងតាមដានស្ថានភាពដំណាំ និងសម្ភារបរិក្ខារនៅក្នុងផ្ទះសំណាញ់ ព្រមទាំងធានាថាការគ្រប់គ្រងចម្ការសាកល្បងអនុវត្តទៅតាមស្តង់ដារបច្ចេកទេសដែលបានកំណត់។