ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ សមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ដើម្បីពង្រឹងសមត្ថភាពអ្នកចិញ្ចឹមមាន់ក្នុងស្រុក។
វគ្គបណ្តុះបណ្តាលនេះផ្តោតលើការអនុវត្តគោលការណ៍ចិញ្ចឹមសត្វល្អ (GAHP) ដើម្បីជួយកសិករលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការចិញ្ចឹមមាន់របស់ខ្លួន។