នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារបានជួបជាមួយសហគមន៍កសិកម្មសាមគ្គីរហ័សមានជ័យ ដែលមានទីតាំងនៅភូមិថ្កែង និងភូមិកំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងជំនួបនេះ ក្រុមការងារបានស្តាប់មតិយោបល់ពីសមាជិកសហគមន៍ទាក់ទងនឹងសកម្មភាពផលិតកម្មបច្ចុប្បន្ន និងបានផ្តល់ការណែនាំបន្ថែម ដើម្បីជួយសហគមន៍អភិវឌ្ឍសមត្ថភាពរបស់ខ្លួនកាន់តែប្រសើរឡើង។