នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចូលរួមសម្របសម្រួលវេទិកាមួយស្តីពី ការផ្សព្វផ្សាយផលិតផលឥណទានដល់សមាជិកសហគមន៍ និងកសិករចិញ្ចឹមមាន់ស្រុក នៅសហគមន៍កសិកម្មអូររាំងឪមានជ័យ។
តាមរយៈកម្មវិធីនេះ សមាជិកសហគមន៍បានទទួលព័ត៌មានស្តីពីលក្ខខណ្ឌនៃឥណទាន និងឱកាសទទួលបានជំនួយហិរញ្ញវត្ថុ ដើម្បីជួយអភិវឌ្ឍសកម្មភាពចិញ្ចឹមមាន់ស្រុក និងកសិកម្មផ្សេងទៀតក្នុងសហគមន៍។