នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ (PIU1) នៃគម្រោង ACSEP បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្នាក់ខេត្ត រៀបចំវេទិកាមួយស្តីពី ការផ្សព្វផ្សាយផលិតផលឥណទានដល់សមាជិកសហគមន៍ និងកសិករចិញ្ចឹមមាន់ស្រុក។
វេទិកានេះជួយបង្កើនការយល់ដឹងរបស់សមាជិកសហគមន៍ អំពីលទ្ធភាពទទួលបានឥណទាន ក៏ដូចជាលើកទឹកចិត្តឲ្យកសិករចិញ្ចឹមមាន់ស្រុកចូលរួមប្រើប្រាស់សេវាហិរញ្ញវត្ថុ ដើម្បីពង្រីកផលិតកម្មរបស់ខ្លួន។