នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារនៃគម្រោង ACSEP ដឹកនាំដោយលោក ឆេង វិបុលរិទ្ធ ប្រធានគ្រប់គ្រងគម្រោង បានចូលរួមកម្មវិធីមួយ ដើម្បីបូកសរុបលទ្ធផលទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃនៅប្រទេសថៃ។
កម្មវិធីនេះជាឱកាសសម្រាប់សមាជិកគណៈប្រតិភូចែករំលែកបទពិសោធន៍ និងមេរៀនដែលទទួលបានពីទស្សនកិច្ចសិក្សា ដើម្បីអនុវត្តអោយសមស្របទៅនឹងបរិបទការងាររបស់គម្រោង ACSEP នៅកម្ពុជា។