នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំកិច្ចប្រជុំពិសេសមួយ ជាមួយថ្នាក់ដឹកនាំនៃសមាសភាគទាំង៣របស់គម្រោង។
កិច្ចប្រជុំនេះផ្តោតលើការសម្របសម្រួលការងារ និងការពិភាក្សាលើទិសដៅរួម ដើម្បីធានាឲ្យសមាសភាគនីមួយៗអនុវត្តការងារស្របតាមផែនការគម្រោង និងឈានទៅសម្រេចគោលដៅរួមគ្នា។