ព័ត៌មាន · Workshop · សិក្ខាសាលា

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងប្រចាំខែមិថុនា ក្រោមការដឹកនាំពិភាក្សាដោយលោក បណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងប្រចាំខែមិថុនា ក្រោមការដឹកនាំពិភាក្សាដោយលោក បណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ អង្គភាពគ្រប់គ្រងគម្រោង ACSEP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងប្រចាំខែមិថុនា ក្រោមអធិបតីភាព និងការដឹកនាំពិភាក្សារបស់លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួមនៃក្រសួង។

អ្នកចូលរួមបានធ្វើបទបង្ហាញ និងពិភាក្សាអំពីវឌ្ឍនភាពការអនុវត្តសកម្មភាពរបស់សមាសភាគនីមួយៗ ដោះស្រាយឧបសគ្គដែលកំពុងជួបប្រទះ និងកំណត់ទិសដៅការងារបន្តសម្រាប់រយៈពេលបន្ទាប់។