ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភា្នក់ងារសុខភាពសត្វភូមិ ស្តីអំពី ជំងឺបក្សី(មាន់) ការព្យាបាល និង ការអនុវត្តជីវសុវត្ថិភាពឲ្យបានត្រឹមត្រូវក្នុងការចិញ្ចឹមមាន់ស្រែនិងភ្ញាស់កូនមាន់ស្រែ

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភា្នក់ងារសុខភាពសត្វភូមិ ស្តីអំពី ជំងឺបក្សី(មាន់) ការព្យាបាល និង ការអនុវត្តជីវសុវត្ថិភាពឲ្យបានត្រឹមត្រូវក្នុងការចិញ្ចឹមមាន់ស្រែនិងភ្ញាស់កូនមាន់ស្រែ

ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ នៃគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ដើម្បីពង្រឹងសមត្ថភាពភ្នាក់ងារសុខភាពសត្វភូមិ ស្តីអំពីជំងឺបក្សី ការព្យាបាល និងការអនុវត្តជីវសុវត្ថិភាពឲ្យបានត្រឹមត្រូវ ក្នុងការចិញ្ចឹម និងភ្ញាស់កូនមាន់ស្រែ។

វគ្គបណ្តុះបណ្តាលនេះជួយឲ្យភ្នាក់ងារសុខភាពសត្វថ្នាក់មូលដ្ឋានទទួលបានចំណេះដឹងបច្ចេកទេស ដើម្បីទប់ស្កាត់ និងគ្រប់គ្រងជំងឺបក្សីឲ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាកាត់បន្ថយហានិភ័យក្នុងការចិញ្ចឹមមាន់នៅតាមសហគមន៍។