ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារសមាសភាគផ្នែកប្រព័ន្ធផ្សព្វផ្សាយកសិកម្ម រួមជាមួយមន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ បានចុះថតធ្វើជាឯកសារវីដេអូ របស់សហគមន៍កសិកម្មសំរោងសាមគ្គីស្រ្តីរស្មីរុងរឿង។
ការចុះថតនេះមានគោលបំណងកត់ត្រា និងផ្សព្វផ្សាយសាច់រឿងជោគជ័យ ក៏ដូចជាបទពិសោធន៍ការងាររបស់សហគមន៍ ដើម្បីជាឯកសារយោង និងឧទាហរណ៍ល្អសម្រាប់សហគមន៍កសិកម្មដទៃទៀត។