នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានដឹកនាំ និងសម្របសម្រួលកម្មវិធីពង្រឹងសមត្ថភាពដល់សហគមន៍កសិកម្ម។
កម្មវិធីនេះផ្តោតលើការបង្ហាត់បង្ហាញរបៀបរៀបចំផែនការអាជីវកម្ម និងការយល់ដឹងអំពីគោលការណ៍កិច្ចសន្យាកសិកម្ម ដើម្បីជួយសហគមន៍អាចគ្រប់គ្រងផលិតកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពជាងមុន។