ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីរួមខេត្តព្រះវិហារ នាយកដ្ឋានកសិ-ឧស្សាហកម្ម អង្គភាពអនុវត្តគម្រោងសមាសភាគកសិ-ឧស្សាហកម្មនៃគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី ការគ្រប់គ្រងសុវត្ថិភាពកសិចំណីអាហារសម្រាប់សហគ្រាសកសិកម្ម។
វគ្គបណ្តុះបណ្តាលនេះជួយបង្កើនចំណេះដឹងរបស់សហគ្រាសកសិកម្មមូលដ្ឋាន អំពីស្តង់ដារ និងវិធានការសុវត្ថិភាពចំណីអាហារ ដើម្បីធានាគុណភាពផលិតផល និងបំពេញតម្រូវការទីផ្សារឲ្យកាន់តែប្រសើរឡើង។