ព័ត៌មាន · Field Visit · ចុះអង្កេត

ចុះពិនិត្យឡើងវិញនូវ សហគមន៍កសិកម្ម ដែលបានស្នើសុំការគាំទ្រហេដ្ឋារចនាសម្ព័នខ្នាតតូច

ចុះពិនិត្យឡើងវិញនូវ សហគមន៍កសិកម្ម ដែលបានស្នើសុំការគាំទ្រហេដ្ឋារចនាសម្ព័នខ្នាតតូច

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម និងអង្គភាពអនុវត្តគម្រោង ACSEP ខេត្តកំពង់ចាម និងសហការី បានដឹកនាំក្រុមចុះពិនិត្យឡើងវិញនូវសហគមន៍កសិកម្មមួយចំនួន ដែលបានស្នើសុំការគាំទ្រហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច។

ការចុះពិនិត្យនេះមានគោលបំណងបញ្ជាក់ភាពត្រឹមត្រូវនៃតម្រូវការ និងលទ្ធភាពអនុវត្តជាក់ស្តែង មុននឹងធ្វើការសម្រេចចិត្តលើការផ្តល់ជំនួយហេដ្ឋារចនាសម្ព័ន្ធជូនដល់សហគមន៍នីមួយៗ។