នៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីរួមខេត្តឧត្តរមានជ័យ នាយកដ្ឋានកសិ-ឧស្សាហកម្ម ក្នុងនាមជាអង្គភាពទទួលបន្ទុកអនុវត្តសមាសភាគកសិ-ឧស្សាហកម្មនៃគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពីការគ្រប់គ្រងសុវត្ថិភាពកសិចំណីអាហារ សម្រាប់សហគ្រាសកសិកម្មនានា។
វគ្គបណ្តុះបណ្តាលនេះមានគោលដៅផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាស និងបុគ្គលិកពាក់ព័ន្ធ ស្តីពីស្តង់ដារ និងគោលការណ៍គ្រប់គ្រងសុវត្ថិភាពចំណីអាហារ ដើម្បីធានាគុណភាព និងភាពជឿទុកចិត្តនៃផលិតផលកសិកម្មចេញពីតំបន់ឧត្តរមានជ័យ។
សកម្មភាពនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់គម្រោង ACSEP ក្នុងការជួយពង្រឹងសមត្ថភាពសហគ្រាសកសិកម្មខ្នាតតូច និងមធ្យម ឲ្យអាចប្រកួតប្រជែងបានទាំងក្នុងស្រុក និងក្រៅស្រុក។