ព័ត៌មាន · Field Visit · ចុះអង្កេត

ត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារកិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម និងយេនឌ័រ

ត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារកិច្ចការពារសុវត្ថិភាពបរិស្ថាននិងសង្គម និងយេនឌ័រ

កាលពីថ្ងៃទី៣ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោង ACSEP ដឹកនាំដោយលោក រុន វិសាល បានចុះអមដំណើរតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងារ ទាក់ទងនឹងកិច្ចការពារសុវត្ថិភាពបរិស្ថាន សង្គម និងយេនឌ័រ។

ក្នុងអំឡុងពេលនៃការចុះត្រួតពិនិត្យនេះ ក្រុមការងារបានផ្តោតលើការវាយតម្លៃការអនុវត្តវិធានការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គម ក៏ដូចជាការធានាឲ្យស្រ្តី និងក្រុមងាយរងគ្រោះទទួលបានផលប្រយោជន៍ស្មើភាពពីសកម្មភាពគម្រោង។

លទ្ធផលនៃការចុះត្រួតពិនិត្យនេះ នឹងត្រូវប្រើប្រាស់ដើម្បីកែលម្អ និងធានាឲ្យការអនុវត្តគម្រោងឆ្លើយតបទៅនឹងស្តង់ដារការពារសុវត្ថិភាពដែលបានកំណត់។